
ពន្យល់ពាក្យ "សិប្ប"
(សិប-ប៉ៈ)
នាមសព្ទ
( បា. សិប្ប; សំ. ឝិល្ប ) ជំនាង, ការជាងផ្សេងៗ, ហត្ថកម្មគ្រប់យ៉ាង; ចំណេះដែលត្រូវសិក្សា មានការជាងឈើ, ការឆ្លាក់គូរ, រៀបឥដ្ឋ, បូកបាយអ រហូត
ដល់ការបង្ហាត់សេះ, បង្ហាត់ដំរី; ចំណេះភ្លេង តន្ត្រី, ច្រៀង, រាំ ជាដើម ឬការប្រដាប់តាក់តែង, ការរចនា
វិចិត្រផ្សេងៗ ( ហៅ សិប្បៈ ឬ សិល្បៈ ទាំងអស់ ) ។ សិប្បកម្ម ការជាង ។ សិប្បករ, សិប្បការ ឬ សិប្បការី ជាង, អ្នកធ្វើជាង ( បើស្ត្រីជា សិប្បការិកា ឬ សិប្បកា
រិនី ) ។ សិប្បជីវិកា ការចិញ្ចឹមជីវិតដោយសិប្បកម្ម ។ សិប្បជីវី អ្នកចិញ្ចឹមជីវិតដោយសិប្បកម្ម ( បើស្រ្តីជា សិប្បជីវិនី ) ។ សិប្បវន្ត (–វ័ន) អ្នកមានសិប្បៈ ( បើ
ស្រ្តីជា សិប្បវតី ឬ –វន្តី ) ។ សិប្បវិទូ អ្នកចេះសិប្បៈ។
សិប្បសាលា សាលារៀនសិប្បៈ, រោងការ ។ ល ។
( ម. ព. សិល្ប ផង ) ។

ប្រភព៖ វចនានុក្រមខ្មែរ
សម្ដេចព្រះមហាសុមេធាធិបតី
ជួន ណាត (ជោតញ្ញាណោ)
គិល (ឬកូនក្លឹង) និង ទ្រនះ
«គិល» ជាឧបករណ៍មួយជាដៃគូនឹង «ទ្រនះ» (អ្នកស្រុកខ្លះទៀតហៅថា «ល្ក») សម្រាប់ប្រើក្នុងការធ្វើក្អមឆ្នាំង។ ដៃស្ដាំរបស់ស្មូនកាន់ទ្រនះដើម្បីវាយទះថ្នមៗលើផ្ទៃក្រៅនៃភាជន៍ឲ្យស្មើល្អ រីឯដៃឆ្វេងវិញកាន់គិល (កូនក្លឹង) ទប់ពីខាងក្នុង ដើម្បីកុំឲ្យការវាយនោះបណ្តាលឲ្យបែកដី។ បានជាប្រើពាក្យថា «ក្លឹង» គឺមកពីគេទប់ពីក្នុងនោះធ្វើចលនាក្រឡឹងជុំវិញផ្ទៃក្នុមួយ
ជុំហើយមួយជុំទៀត លុះត្រាតែសាច់ភាជន៍ទាំងមូលម៉ដ្ឋហើយមានកម្រាស់ស្មើគ្នា។

ប្រភព៖ យសោធរ
ភាជន៍
ឧបករណ៍សាមញ្ញមួយចំនួនដើម្បីផលិតរបស់ប្រើប្រាស់ពីដីដុត (ភាជន៍) ៖
១. ទ្រនះ ៖ បន្ទះឈើ (ឫស្សី ឬត្នោត) ប្រវែង៣០ទៅ៤០សម ធម្មតាមានរាងស្រួចមកក្រោមសម្រាប់កាន់។ ខ្លះហៅថា ល្ករ ឬទ្រនេល។ ទ្រនះមានឈ្មោះផ្សេងគ្នាទៅតាមដំណាក់កាលផលិត ឧទាហរណ៍ ទ្រនះរះ ទ្រនះបំប៉ោង -ល-។
២. ជ្រនះក ៖ ឧបករណ៍រាងទ្រវែង រៀវចុង ធ្វើពីឬស្សី ប្រវែងប្រហែល២០ស.ម ទទឹងផ្នែកធំប្រហែល៣ស.ម សម្រាប់លើកកឆ្នាំងអោយខ្ពស់។
៣. គិល ៖ ធ្វើពីដីដុត រាងដូចចុងអង្រែ (ធំក្រោម រៀវលើ)។ ផ្នែកខាងក្រោមប្រើសម្រាប់ទប់ទ្រនះពីខាងក្នុងភាជន៍ ដោយមានលាបកាកល័ក្ដដើម្បីកុំឲ្យជាប់សាច់ដីនៅពេលវាយក្រឡឹងភាជន៍ដោយប្រើទ្រនះពីក្រៅ។ ខ្លះហៅថា ក្លឹង ឬកូនក្លឹង។
៤. បន្ទះក្ដារ ៖ មានរាងបួនជ្រុងទ្រវែង ទទឹងប្រហែល៤០ស.ម ប្រើសម្រាប់សូនដីធ្វើគម្រប ឬប៉ែនឲ្យទៅជាបន្ទះសម្រាប់ធ្វើជាខ្លួនភាជន៍។
៥. ត្បាល់ ៖ កំណាត់ដុំឈើ (ដូង ឬត្នោត) កម្ពស់ប្រហែល៧០ស.ម ដែលគេកាត់តម្រឹមចុងទាំងសងចាងឲ្យរាបស្មើ រួចបញ្ឈរឡើងដើម្បីដាក់ដីភាជន៍ដែលកំពុងសូន ដើម្បីឲ្យស្មូនដើរជុំវិញបាន។ គេហៅត្បាល់ ទោះមិនមែនជាឧបករណ៍សម្រាប់បុកក៏ដោយ។
៦. ស្លឹកស្រស់ ៖ ស្លឹកត្របែក ឬស្លឹកជ្រោយ ប្រើសម្រាប់ចាប់ឲ្យចេញចាគែមមាត់ភាជន៍។ គេយកស្លឹកទៅរោលភ្លើងឲ្យស្វិតល្អសិន មុននឹងប្រើ។
៧. ខ្សែកាត់ ៖ ខ្សែនីឡុង ដែលគេភ្ជាប់ចុងទាំងពីរទៅនឹងកំណាត់ឈើ ឬឫស្សីខ្លីៗ ដើម្បីងាយកាន់ពេលកាត់គម្របចេញពីរមូរដី។

ប្រភព៖ ភាជន៍ដីដុតផលិតនៅភូមិដំណាក់ចំបក់ (ចាប សោភារ៉ា និង ឆាយ វិសុទ្ធ)






![]() | ![]() |
|---|---|
![]() | ![]() |
![]() | ![]() |
![]() | ![]() |
![]() | ![]() |
![]() |


_JPG.jpg)










